Real Madrid អវត្តមានកីឡាករ៤រូប មុនទទួលភ្ញៀវ Chelsea នៅជើងទី២
Real Madrid មានប្រៀបក្នុងការទទួលបានឱកាសឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយ UEFA Champions League ខណៈត្រៀមសម្រាប់ការប្រកួតជើងទី២ទល់នឹង Chelsea នៅកីឡដ្ឋាន Santiaogo Bernabeu។ ក្រុមអធិរាជស មិនសូវមានក្ដីបារម្ភខ្លាំងនោះទេ ដោយពួកគេទទួលបានជ័យជម្នះ ៣-១ ក្នុងជើងទី១ កាលពីសប្ដាហ៍មុន។
ប៉ុន្ដែពួកគេ នៅមានការងារដែលត្រូវធ្វើនៅទឹកដីរបស់ខ្លួន មុនពេលពួកគេអាចអបអរក្នុងការឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាន។
កីឡាករសំខាន់ៗមួយចំនួនដែលមានបញ្ហាក្នុងការប្រកួតកន្លងថ្មីៗនេះ អាចត្រលប់មកវិញបានដោយ Ferland Mendy អាចលេងវិញបាន ក្រោយខកខានក្នុងការប្រកួតទល់នឹង Getafe កាលពីចុងសប្ដាហ៍។
ដោយឡែក Luka Modric ក៏មកវិញបានផងដែរ ដែលពេលនេះ Real Madrid មានកីឡាករអវត្តមានតែ៤រូបប៉ុណ្ណោះ សម្រាប់ការទទួលក្រុមភ្ញៀវ Chelsea។ Eden Hazard ត្រូវនៅក្រៅទីលាន ដោយសារការវះកាត់ ខណៈ Jesus Vallejo មិនអាចចូលរួមបាន ព្រោះគេបានឆ្លងកូវីដ១៩។
រីឯ Miguel Gutierrez អវត្តមានដោយសាររបួស ហើយ Isco ក៏មិនបានចូលរួមដែរដោយសារមានការប៉ះទង្គិច។ លោក Carlo Ancelotti ទំនងសប្បាយចិត្តចំពោះជម្រើសកីឡាករដែលលោកមាន៕
អានអត្ថបទបន្ទាប់៖ Saka ថាកីឡាករក្រៅលីគរូបនេះ ជាគូប្រជែងដ៏តាន.តឹង និងធ្លាប់ធ្វើឲ្យខ្លួនអាម៉ា.ស់បំផុត
ខ្សែប្រយុទ្ធវ័យក្មេង Bukayo Saka ដ្បិតបើទើបស្ថិតនៅអាយុ ២០ ឆ្នាំ ក៏ប៉ុន្តែបទពិសោធន៍ប្រកួតប្រជែងទល់កំពូលកីឡាករទាំងក្នុងនិងក្រៅលីគ គឺឆ្លងកាត់រាប់ភ្លេចហើយ។ ថ្មីៗនេះ កីឡាករអង់គ្លេសបានទម្លាយអំពីឈ្មោះ គូប្រជែងដែលគិតថាពិបាកនឹងតតាំងបំផុត ហើយម្នាក់នោះ បែរជាកីឡាករនៅក្របខ័ណ្ឌ La Liga។
នោះគឺខ្សែបម្រើ Sergio Busquets របស់ក្លឹប Barcelona ដែលអ្នកទាំងពីរមានឱកាសប៉ះគ្នា លើទីលានកាលពីជំនួបមិត្តភាពខែកក្កដា ឆ្នាំ ២០១៩ នៅពានរង្វាន់ Joan Gamper Trophy ដែល Arsenal លេងចាញ់ Barcelona ១-២។
ប្រាប់ទស្សនាវដ្ដី GQ Magazine យុវជន Saka និយាយ៖ “ជា Sergio Busquets របៀបដែលគាត់បង្វែរដានខ្ញុំលើទីលាន គឺពិតជាអស្ចារ្យ ពេលមួយនោះ ខ្ញុំបានរត់បណ្តើរបាល់សំដៅទៅគាត់ ខ្ញុំព្យាយាមប.ន្លំគាត់ដោយផ្លាស់ចង្វាក់ពីម្ខាងទៅម្ខាង តែគាត់នៅតែអាចចាប់ចង្វាក់ខ្ញុំបាន ហើយពិតជាធ្វើឲ្យខ្ញុំរងភាពអា.ម៉ាស់បំផុត។
កីឡាកររបស់ក្លឹប Arsenal ខាងលើ នៅរដូវកាលនេះ បង្ហាញខ្លួន ៣០ ប្រកួត រកបាន ៩ គ្រាប់និង Assist ៥ លើក។ ពេលវេលានេះ គេរាប់បានជាគ្រាប់ពេជ្ររបស់លោក Mikel Arteta ខណៈដែលសុពលភាពកុងត្រា នឹងត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២៤ ឯណោះ៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:
Post a Comment