Tuesday, July 26, 2022

 Cole និង Ferdinand ទាយ​ដូច​គ្នា ថា​ក្លឹប ៤ នេះ នឹង​មាន​មួយ​លើក​ពាន UCL


យើង​បាន​រក​ឃើញ​រួច​ជា​ស្រេច​ហើយ​នូវ​ឈ្មោះ​ក្លឹប​ទាំង ៨ ដែល​ត្រូវ​ឡើង​ទៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ UEFA Champions League ក្នុង​នោះ​មាន​ដូច​ជា Man City, Benfica, Villarreal, Real Madrid, Atletico Madrid, Chelsea, Bayern Munich និង Liverpool។ ក៏​ជឿ​ថា មាន​ការ​យល់​ឃើញ​ខុស​គ្នា នូវ​ឈ្មោះ​ក្រុម​ដែល​នឹង​អាច​ឡើង​ទៅ​កាន់​វគ្គ​បន្ត តែ​បើ​ងាក​មក​ការ​ទស្សន៍ទាយ​របស់​អតីត​ជើង​ចាស់ ២ រូប មាន Joe Cole និង ​Rio Ferdinand គឺ​ចុច​ឈ្មោះ​ក្លឹប​ទាំង ៤ ដូច​គ្នា។

ប្រាប់​លើ​ប៉ុស្តិ៍ BT Sport អតីត​កីឡាករ​នៅ Chelsea លោក Cole និយាយ៖ “ខ្ញុំ​គិត​ថា ក៏​មាន Chelsea មួយ​ដែរ តែ​ពួក​គេ​ស្ថិត​នៅ​បេក្ខភាព​ទី ៤ រួច​ក្រុម​សង្ឃឹម​ខ្ពស់​បំផុត គឺ​រវាង Man City និង Liverpool ហើយ​ខ្ញុំ​ដាក់​ឈ្មោះ Bayern Munich នៅ​លេខ ៣”។

រី​ឯ Ferdinand ក៏​បង្ហាញ​ការ​ជឿជាក់​ដូច​គ្នា ដែរ​ថា៖ “ខ្ញុំ​យក Man City បន្ទាប់​មក Liverpool ហើយ Bayern Munich រួច Chelsea។ បញ្ជាក់​ថា នៅ ៣ ឆ្នាំ​ចុង​ក្រោយ គឺ​ជា​តោ​ខៀវ ហង្ស​ក្រហម និង​ក្លឹប​អាល្លឺម៉ង់ Bayern ជា​ក្រុម​ចែក​ពាន​ឲ្យ​គ្នា​ម្នាក់​មួយ​សម័យ​កាល។

សម្រាប់​ការ​ចាប់ឆ្នោត​វគ្គ ៨ ក្រុម​ចុង​ក្រោយ នឹង​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ វេលា​ម៉ោង ១៨:០០ នាទី​ល្ងាច ដូច​រាល់​ឆ្នាំ។ រី​ឯ​ក្រុម​ត្រូវ​ផ្គូផ្គង​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ក៏​នឹង​បង្ហាញ​លទ្ធផល​នៅ​វេលា​តែ​មួយ​នេះ​ដែរ។ លទ្ធផល​បែប​ណា នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS Sports៕

អតីត​ខ្សែ​ប្រយុទ្ធ​នៃ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស គឺ Darren Bent បាន​បង្ហាញ​ការ​ជឿជាក់​ថា ក្លឹប​បិសាច​ក្រហម Manchester United ចាំ​បាច់​ត្រូវ​តែ​ជ្រេ​ចេញ​ Cristiano Ronaldo ក៏​ដូច​ជា​កីឡាករ​ ៥ រូប​ឯ​ទៀត​នៅ​រដូវ​ក្តៅ​ខាង​មុខ នោះ​ទើប​អាច​នាំ​ឲ្យ​ក្រុម​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​បាន។ ទៅ​មើល​ស្ថានភាព​របស់​ក្លឹប​ពេល​នេះ​បន្តិច កំពុង​ប្រឈម​ខ្ពស់​ នឹង​បាត់បង់​តំណែង Top 4 ថែម​ទៀត ក្រោយ​ការ​ធ្លាក់​ចេញ​ពី​ពាន​អឺរ៉ុប Champions League ត្រឹម​វគ្គ ១៦ ក្រុម។

ក្រៅ​ពី Ronaldo សម្រាប់ Bent ក៏​បាន​ចង្អុល​ចំៗ​ដល់​ឈ្មោះ​កីឡាករ Paul Pogba, Scott McTominay, Fred, Edisnon Cavani និង Anthony Martial ជា​ចំណែក ដែល​មិន​គួរ​បន្ត​វត្តមាន​នៅ​ក្លឹប​ម្ចាស់ដី Old Trafford ត​ទៅ​ទៀត។ យ៉ាង​ណា​សម្រាប់ Harry Maguire ដែល​គេ​កំពុង​រិះ.គន់​ច្រើន បែរ​ជា​លោក​មិន​បាន​លើក​ឡើង​ទៅ​វិញ។

ប្រាប់​ទៅ​ប៉ុស្តិ៍ TalkSPORT លោក Bent ថា៖ “កីឡាករ​ដែល​អ្នក​ត្រូវ​រក្សា​ទុក គឺ De Gea ហើយ​ក៏​ត្រូវ​ទុក Varane ដូច​គ្នា រួច​អ្នក​ត្រូវ​ការ​ខ្សែ​ការពារ​ស្លាប​ស្តាំ​ថ្មី បើ​តាម​ខ្ញុំ​គិត សម្រាប់ McTominay និង Fred ប្រហែល​មិន​ល្អ​គ្រប់គ្រាន់​ទេ​ក្នុង​ក្រុម​មួយ​នេះ ដូច្នេះ​ត្រូវ​តែ​លៃលក​ឲ្យ​គេ​ចេញ។

លោក​បន្ត៖ “អ្នក​ក៏​ត្រូវ​រក្សា​ទុក Jadon Sancho តែ​ត្រូវ​ឲ្យ Ronaldo និង Cavani ក៏​ដូច​ជា Martial ចាកចេញ​ទៅ រី​ឯ Pogba ក៏​ដូច​គ្នា គេ​នឹង​ក្លាយ​ជា​កីឡាករ​ឥត​តម្លៃ​ខ្លួន​នៅ​បញ្ចប់​រដូវ​កាល ការ​ពិត​ខ្ញុំ​ស្រលាញ់ Pogba ស្រលាញ់​ពិត​មែន តែ​ជឿ​ទៅ ​អ្នក​គាំទ្រ Man Utd ពេល​នេះ ប្រហែល​មិន​គិត​ដូច​ខ្ញុំ​ឡើយ៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:

Post a Comment

 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក គេហទំព័រភ្នាល់បាល់ទាត់ល្អបំផុតឆ្នាំ 2022 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក 2022 ការផ្សព្វផ្សាយលើកទឹកចិត្តន...