Tuesday, July 26, 2022

 មាន៣ក្រុមមកពីអង់គ្លេស ដែលឆ្លងទៅវគ្គ៨ក្រុមចុងក្រោយ Champions League


Chelsea ជា​ក្រុម​អង់គ្លេស​ទី៣ ដែល​ធានា​ឡើង​ទៅ​កាន់​វគ្គ​៨ក្រុម​ចុងក្រោយ UEFA Champions League បន្ទាប់​ពី​បាន​វាយ​បក​យក​ឈ្នះ Lille ក្នុង​ការប្រកួត​ជើង​ទី​២ ដោយ​លទ្ធផល ១-២ ហើយ​សរុប​ទាំង​ពីរ​ជើងក្រុម​របស់​លោក Thomas Tuchel ឈ្នះ ៤-១។

ខ្សែប្រយុទ្ធ​ចាស់​វស្សា Burak Yilmaz រក​គ្រាប់​បាល់បើក​ឆាក​នាំ​មុខ​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ Lille ពី​ការ​ស៊ុត​ប៉េណាល់ទី បន្ទាប់​ពី​បាល់​ប៉ះ​ដៃ​ខ្សែ​បម្រើ Jorginho ប៉ុន្ដែត្រូវបានក្រុមភ្ញៀវតាមស្មើវិញដោយ Christian Pulisic ក្នុងចង់តង់ទី១។

ប្រធានក្រុមតោខៀវ Cesar Azpilicueta រកមួយគ្រាប់បន្ថែមទៀតសម្រាប់ក្រុមតោខៀវ ដែលធ្វើឱ្យពួកគេកាន់តែមានអារម្មណ៍កក់ក្ដៅ ក្នុងការឆ្លងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។

សូមបញ្ជាក់ថា Chelsea ជាក្រុមអង់គ្លេសទី៣ បន្ទាប់ពី Manchester City និង Liverpool ដែលឡើងមកកាន់វគ្គ១/៤ផ្ដាច់ព្រ័ត្រ Champions League ខណៈក្រុមអង់គ្លេសដែលធ្លាក់ពីការប្រកួតត្រឹមវគ្គ១៦ក្រុមចុងក្រោយ មានតែ Manchester United មួយប៉ុណ្ណោះ។

ក្រុមទាំង៣ នឹងដឹងពីគូប្រកួតរបស់ពួកគេក្នុងវគ្គបន្ទាប់នេះ នាថ្ងៃទី១៨ ខែមីនាខាងមុខ ខណៈ៥ក្រុមផ្សេងទៀតដែលឆ្លងផុតវគ្គ១៦ក្រុមមានដូចជា Atletico Madrid, Bayern Munich, Benfica, Real Madrid និង Villarreal៕

ក្លឹប​បារាំង Lille បាន​បើក​កីឡដ្ឋាន ប្រកួត​ទល់​ក្លឹប Chelsea ដោយ​ចាញ់​ក្រោម​លទ្ធផល ១-២ នាំ​ឲ្យ​គ្រាប់​បាល់​សរុប​ទាំង​ពីរ​ជើង គឺ ១-៤។ យ៉ាង​ណា​ការ​ប្រកួត​សារ​នេះ សម្រាប់​អ្នកចាត់ការ​នៃ​ក្លឹប​ភ្ញៀវ លោក Thomas Tuchel ក៏​នៅ​តែ​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត ចំពោះ​សភាព​កីឡដ្ឋាន និង​ការ​ដឹកនាំ​របស់​ខ្លួន​លោក​ផ្ទាល់។

អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ បាន​មាន​ការ​មិន​ពេញ​ចិត្ត ជុំវិញ​សភាព​ទីលាន​ថ្មី​ពេក ដែល​រៀបចំ​មិន​ទាន់​ស្រួលបួល ហើយ​មួយ​ផ្សេង​ទៀត នៅ ២០ នាទី​ដំបូង តាក់តិច​នៃ​ការ​ដឹកនាំ​របស់​លោក គឺ​រៀប​មិន​បាន​ត្រូវ​ឡើយ។

Tuchel ប្រាប់ BT Sport៖ “ការ​ឡើង​មក​ដល់​វគ្គ ៨ ក្រុម​គឺ​ជា​ជំហាន​ដ៏​ធំ នេះ​យើង​បង្ហាញ​ពី​ភាព​ស្ងៀមស្ងាត់​ក្នុង​ការ​យក​ឈ្នះ​ទៅ​លើ​បញ្ហា​ដែល​កំពុង​ជួប​ប្រទះ យើង​ពិត​ជា​សក្តិសម​នឹង​ទទួល​បាន​ជ័យជម្នះ​សារ​នេះ”។

លោក​បន្ត៖ “យ៉ាង​ណា​នៅ​តង់​ទី ១ យើង​ធ្វើ​អត់​សូវ​បាន​ល្អ​ទេ ណា​មួយ​ទីលាន​ថ្មី មិន​ទាន់​រៀបចំ​រួចរាល់​ផង ណា​មួយ​តាក់តិច​របស់​ខ្ញុំ នៅ ២០ នាទី​ដំបូង ក៏​រៀប​អត់​ត្រូវ​ដែរ ខ្ញុំ​ទទួល​ខុស​ត្រូវ​រឿង​នេះ ជា​ការ​ពិត​យើង​បាន​លះ.បង់​ណាស់ មុន​អាច​ឆ្លង​មក​ដល់​វគ្គ ៨ ក្រុម យើង​ពិត​ជា​រំភើប​នឹង​ការ​ចាប់​ឆ្នោត​ពេល​ខាង​មុខ ហើយ​យើង​ក៏​មាន​ការ​ប្រកួត​ទល់ Middlesbrough នៅ ៣ ​ថ្ងៃ​បន្ទាប់​ដែរ”៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:

Post a Comment

 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក គេហទំព័រភ្នាល់បាល់ទាត់ល្អបំផុតឆ្នាំ 2022 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក 2022 ការផ្សព្វផ្សាយលើកទឹកចិត្តន...