PSG ចង់លក់ Neymar ហើយប្តូរយកកីឡាកររូបនេះ
PSG ចង់លក់ Neymar ហើយប្តូរយកកីឡាកររូបនេះ តែខាងក្លឹបអាណាព្យាបាលបដិសេធ
ក្លឹប Paris Saint-Germain ក៏បានដាក់សំណើសាកសួរក្លឹបនៅឯអង់គ្លេសផងដែរ អំពីការចង់លក់ Neymar Jr ជាថ្នូរប្តូរយកកីឡាករសំខាន់ និងលុយមួយចំនួន តែខាងក្លឹបអាណាព្យាបាលបានបដិសេធ មិនចាប់អារម្មណ៍ការចរចាឡើយ។ នេះបើតាមសារព័ត៌មាន Le Parisien បានចុះផ្សាយ។
ក្លឹបសេដ្ឋីបារាំង បានទាក់ទងទៅកាន់ក្លឹបមេឃខៀវ Manchester City ដោយចង់បានកីឡាករ Bernardo Silva នឹងប្រាក់មួយចំនួនបន្ថែម តែខាងក្លឹបម្ចាស់ដី Etihad មិនយល់ព្រម ក៏ជាហេតុនាំឲ្យ Neymar នៅបន្តឈរជើង ឲ្យក្លឹបមានមូលដ្ឋានក្នុងទីក្រុងប៉ារីសដដែល សម្រាប់រដូវកាលថ្មីខាងមុខ។
ជាការពិតកីឡាករប្រេស៊ីលបានស្ថិតនៅ PSG តាំងពីឆ្នាំ ២០១៧ តែពេលចុងក្រោយមិនសូវធ្វើបានល្អឡើយលើទីលាន។ បុរសវ័យ ៣០ ឆ្នាំ សេសសល់កុងត្រាដល់ចុងខែមិថុនា ឆ្នាំ ២០២៥ តែយ៉ាងណាក្លឹប PSG ហាក់ចង់បន្ថយទំហំចំណាយថ្លៃពលកម្មក្រាស់ក្រែល ទើបសម្រេចចិត្តលក់មួយក្នុងចំណោមតារាជួរមុខទាំង ៣ ហើយម្នាក់នោះគឺ Neymar។
យ៉ាងណាមេឃខៀវ បានបណ្តុះយកបានយុវជនល្អៗដូចជា Erling Haaland, Julian Alvarez និង Kalvin Phillips រួចទៅហើយ ជាហេតុនាំឲ្យក្លឹបមិនចាប់អារម្មណ៍ការនាំយកអ្នកថ្មី ក៏ដូចជាទាមទារការចំណាយច្រើន ទៅលើកីឡាករវ័យចំណាស់ខាងលើ។ រំឭកថា ការប្រកួតជុំដំបូងរបស់ក្រុមលោក Pep Guardiola នៅ PL កំណត់ត្រូវជួប West Ham នាថ្ងៃទី ៧ សីហា៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:
Post a Comment