Lewandowski ថា បើគេស៊ុតបញ្ចូលទីទៅលើ Man United
Lewandowski ថា បើគេស៊ុតបញ្ចូលទីទៅលើ Man United ឬ ក្រុមព័រទុយហ្គាល់ គេនឹងមិនអបអរឡើយ ព្រោះតែកីឡាករ Robert Lewandowski ខ្សែប្រយុទ្ធរបស់ក្រុម Bayern Munich បានលើកឡើងថាគាត់នឹងមិនធ្វើការអបអរឡើយ ប្រសិនបើគាត់អាចស៊ុតបញ្ចូលទីទៅលើក្រុម Manchester United ឬមួយក៏ក្រុមជម្រើសជាតិព័រទុយកាល់, ដោយសារតែអ្នកគាំទ្ររបស់ Cristiano Ronaldo បានធ្វើរឿងជាច្រើនមកលើគាត់។
ជាការពិតណាស់ Lewandowski ត្រូវបានគេទទួលស្គាល់ថាជាខ្សែប្រយុទ្ធកំពូលម្នាក់នៅលើភពផែនដីយើងនេះ, ហើយនៅរដូវកាលមុនពិតជាសោកស្តាយមែនទែនដែលពាន Ballon dÓr ត្រូវបានលប់ចេញ ស្របពេលខ្សែប្រយុទ្ធសញ្ជាតិ ប៉ូឡូញ គឺមានភាគរយខ្ពស់ជាងគេបំផុតក្នុងការឈ្នះពានរង្វាន់កំពូលឯកត្តជនប្រចាំទ្វីបអឺរ៉ុបមួយនេះ។
យ៉ាងណាមិញ នៅរដូវកាលនេះ Lewandowski ក៏ឈានមុខគេក្នុងការជាប្រជែងពាន Ballon d’Or ជាមួយ Lione Messi និង Jorginho ដែរ, ក្នុងនោះយើងឃើញថាសន្ទុះនៃការគាំទ្រទៅលើខ្សែប្រយុទ្ធវ័យ ៣៣ គឺមានច្រើនមែនទែន ជាពិសេសអ្នកគាំទ្ររបស់ CR7 ក៏ពេញចិត្តផងដែរ ប្រសិនបើរូបគេអាចឈ្នះពានរង្វាន់កំពូលមួយនេះនៅរដូវកាលនេះ។
ទាក់ទងនឹងរឿងខាងលើ Lewandowski បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ ប្រសិនបើខ្ញុំបានស៊ុតបញ្ចូលទីទៅលើក្រុមជម្រើសជាតិ ព័រទុយកាល់ ឬក៏ Man UTD ខ្ញុំនឹងមិនធ្វើការអបអរនោះទេ ព្រោះថាអ្នកគាំទ្ររបស់ Ronaldo បានធ្វើរឿងជាច្រើនមកលើខ្ញុំ ច្រើនជាងអ្វីដែលអ្នកគាំទ្ររបស់ក្រុម Bayern Munich និង ជម្រើសជាតិប៉ូឡូញធ្វើមកលើខ្ញុំទៅទៀត៕ប្រភព ៖ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:
Post a Comment