Atletico Madrid ចង់នាំចូល Ronaldo
Atletico Madrid ចង់ជ្រេចេញកីឡាកររូបនេះ ដើម្បីទុកចន្លោះ នាំចូល Ronaldo
Cristiano Ronaldo បើតាមដំណឹងចុងក្រោយ នៅតែចាំអ៊ុតមើលស្ថានការណ៍រវាងក្លឹប Atletico Madrid មួយទៀតប៉ុណ្ណោះ ខណៈពេលវេលានៃទីផ្សារដោះដូរ ក៏នឹងបើកទ្វារត្រឹមរយៈពេល ១ សប្តាហ៍ទៀត។ កន្លងទៅថ្មីៗក៏មានការចុះផ្សាយថា ក្លឹបអាណាព្យាបាល Man Utd ព្រមបើកផ្លូវឲ្យ CR7 ដើរចេញទៅបាន តែត្រឹមលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះ។
តាមសារព័ត៌មាន The Times បានឲ្យដឹងថា ខាងភាគីក្លឹបដឹកនាំដោយលោក Diego Simeone ក៏កាន់តែចង់ឲ្យការផ្ទេរចូល Ronaldo កើតឡើងទៅបានដែរ តែមិនមានចន្លោះ លើការចំណាយថ្លៃពលកម្ម ដូច្នេះហើយសម្រេចចង់ផ្ទេរចេញ Antoine Griezmann មុនការផុតកុងត្រាខ្ចីជើងពីក្លឹប Barcelona។ បញ្ជាក់ឲ្យដឹង តាមសុពលភាពកីឡាករបារាំងត្រូវឈរជើងឲ្យក្រុមក្រហមស ពេញមួយរដូវកាលថ្មីទៀត តែឥឡូវចង់ជ្រេចេញមុនការបើករដូវកាលតែម្តង។
ក៏ដោយសារតែទំហំចំណាយលើថ្លៃពលកម្ម បើញាត់ Ronaldo បន្ថែម នោះប្រាកដនឹងលើសច្បា.ប់ចំណាយមិនខាន ដូច្នេះមានតែដកចេញ Griezmann ទើបអាចសល់ចន្លោះ យកកីឡាករព័រទុយហ្គាល់មកចូលរួមបាន។
បើផ្ទេរមក At Madrid សម្រាប់កីឡាករវ័យ ៣៧ ឆ្នាំ នឹងអាចបន្តឈរជើងនៅពានរង្វាន់អឺរ៉ុប UEFA Champions League ដូចការចង់បាន ជាជាងការលេងពានលំដាប់ទីពីរ Europa League នៅក្លឹបអាណាព្យាបាល Man Utd។ រំឭកស្ថិតិរដូវកាលចាស់បន្តិច Ronaldo រកបាន ៨ គ្រាប់និង Assist ៧ លើក នៅការបង្ហាញខ្លួន ៣៨ ប្រកួត៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:
Post a Comment