Thursday, July 14, 2022

 Aspas ថា​ក្លឹប​មួយ​នេះ នឹង​លើក​ពាន UCL រវាង Liverpool-Real Madrid


នៅ​វេលា​ម៉ោង ០២:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​អាទិត្យ ទី ២៩ ​ឧសភា ក្លឹប​ Liverpool នឹង​កំណត់​ត្រូវ​ជួប​ក្លឹប Real Madrid នៅ​ឯ​កីឡដ្ឋាន​ក្នុង​ប្រទេស​បារាំង ជា​ប្រកួត​ចុង​ក្រោយ​វគ្គ​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ UEFA Champions League រដូវ​កាល ២០២១/២២ ក៏​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

ន​ការ​យល់​ឃើញ​ខុសៗ​គ្នា អំពី​លទ្ធផល​ដែល​នឹង​អាច​កើត​ឡើង ដ្បិត​អី​ប្រកួត​សារ​មុន នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដូច​គ្នា ឆ្នាំ ២០១៨ គឺ​អធិរាជ​ស បាន​យក​ឈ្នះ​ហង្ស ៣-១។ ងាក​មក​មតិ​របស់​កីឡាករ​នៅ​ក្លឹប Celta Vigo គឺ Iago Aspas បាន​ចុច​យក​ក្លឹប Real Madrid ដែល​នឹង​ក្លាយ​ជា​ម្ចាស់​ជើង​ឯក ១៤ សម័យ​កាល​នៅ​ថ្ងៃ​ខាង​មុខ។

កីឡាករ​សញ្ជាតិ​អេស្ប៉ាញ និយាយ៖ “ខ្ញុំ​មាន​ការ​សាទរ​ជា​ខ្លាំង​ដល់ Liverpool តែ​ខ្ញុំ​សូម​ជ្រើស​យក Real Madrid ដែល​នឹង​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​សារ​នេះ ព្រោះ​ជ័យជម្នះ​ក៏​នឹង​ផ្តល់​តម្លៃ​បន្ថែម​ទៀត​ដល់​ក្របខ័ណ្ឌ La Liga ទាំង​មូល។

រំឭក​ឲ្យ​ដឹង​ថា Aspas មិន​ធ្លាប់​ជា​កីឡាករ​របស់​ក្លឹប Real Madrid ទេ តែ​គេ​ធ្លាប់​បម្រើ​ការ​ឲ្យ​ក្លឹប Liverpool នៅ​ចន្លោះ​ឆ្នាំ ២០១៣ ដល់ ២០១៥។ យ៉ាង​ណា​ពេលវេលា​ឈរ​ជើង​ឲ្យ​ហង្ស គឺ​មិន​ទទួល​បាន​ជោគជ័យ និង​មិន​បាន​ស្ថិត​ក្នុង​ការ​ចងចាំ​របស់​អ្នក​គាំទ្រ។ ងាក​មក​ការ​លេង​ឲ្យ Celta Vigo ឃើញ​ថា បាន​ល្អ​គួរ​សម ដោយ​រក​បាន ១៥ គ្រាប់​និង Assist ៤ លើក នៅ​ការ​បង្ហាញ​ខ្លួន ៣៤ ប្រកួត​រដូវ​កាល​នេះ៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:

Post a Comment

 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក គេហទំព័រភ្នាល់បាល់ទាត់ល្អបំផុតឆ្នាំ 2022 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក 2022 ការផ្សព្វផ្សាយលើកទឹកចិត្តន...