Sunday, July 17, 2022

 Benzema ក្លាយជាកីឡាករទី៣ដែលរកបានហេតទ្រីគពីរលើកជាប់គ្នានៅ Champions League


Karim Benzema ស្ថិតនៅក្នុងការចាប់អារម្មណ៍សម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយ UEFA Champions League ដោយរកបានហេតទ្រីគជាថ្មី ក្នុងការប្រកួតជើងទី១ទល់នឹង Chelsea បន្ទាប់ពីរកបាន៣គ្រាប់ក្នុងការវាយបកទម្លាក់ Paris Saint-Germain ក្នុងវគ្គ១៦ក្រុមចុងក្រោយ កាលពីខែមីនា។

ក្រុមអធិរាជសទទួលបានជ័យជម្នះ ៣-១ ក្នុងការប្រកួតនៅ Stamford Bridge ជាទឹកដីរបស់ Chelsea ពីការតែតបញ្ចូលទីពីរគ្រាប់របស់ Benzema ក្នុងតង់ទី១ មុនពេល Kai Havertz រកបានមួយគ្រាប់តាមពីក្រោយឱ្យក្រុមម្ចាស់ផ្ទះវិញ។ ហើយការធ្វេសប្រហែលបញ្ជូនបាល់មិនបានល្អរបស់អ្នកចាំទី Edouard Mendy ទើបធ្វើឱ្យ ខ្សែប្រយុទ្ធបារាំងសម្រេចគ្រាប់បាល់ទី៣របស់ខ្លួន។

ដូច្នេះមានន័យថា ខ្សែប្រយុទ្ធលេខ៩ ជាកីឡាករទី២របស់ Real Madrid ដែលធ្វើបានហេតទ្រីគពីរប្រកួតជាប់គ្នា បន្ទាប់ពី Cristiano Ronaldo ដែលធ្វើបានកាលពីឆ្នាំ ២០១៧ ក្នុងជំនួបទល់នឹង Bayern Munich និង Atletico Madrid ដែលនាំឱ្យក្រុមដែលកាលនោះដឹកនាំដោយលោក Zinedine Zidane គ្រងជើងឯក UCL ៣រដូវកាលជាប់គ្នា។

ប៉ុន្ដែបើគិតជារួម Benzema ជាកីឡាករទី៣ដែលធ្វើបានកំណត់ត្រានេះ ដោយ Luiz Adriano រកបាន៣គ្រាប់ក្នុង២ប្រកួតជាប់គ្នាក្នុងវគ្គចែកពូលសម្រាប់ Shakhtar Donetsk ទាំងពីរប្រកួតទល់នឹង BATE Borisov៕

អានអត្ថបទបន្ទាប់៖ Barcelona ជិតសម្រេចតកុងត្រាកីឡាករមួយរូប ជាមួយតម្លៃទិញផ្ដាច់១ពាន់លានអឺរ៉ូ

ក្លិប Barcelona បានត្រៀមសម្រាប់ការបន្ដកុងត្រាថ្មីឱ្យខ្សែការពារវ័យក្មេង Ronald Araujo រហូតដល់ឆ្នាំ២០២៦ ខណៈក្លិបអ្នកមានបុណ្យបានព្រមព្រៀង តម្លៃផ្ដាច់កុងត្រាប្រមាណ ១ពាន់លានអឺរ៉ូ។

Ansu Fati និង Pedri ក៏មានតម្លៃផ្ដាច់កុងត្រាដូចទៅនឹង ខ្សែការពារជម្រើសជាតិអ៊ុយរូហ្កាយរូបនេះផងដែរ សម្រាប់កុងត្រារយៈពេលវែងរបស់ពួកគេនៅ Camp Nou បើយោងតាមប្រភពពីអ្នកសារព័ត៌មានល្បីឈ្មោះលោក Fabrizio Romano ស្របពេលដែល Araujo ជាកីឡាករដែលសំខាន់បំផុតមួយរូបសម្រាប់ក្លិបកាតាឡូញ៉ា។

បន្ទាប់ពីទទួលបានឱកាសបង្ហាញខ្លួនឱ្យក្រុមធំរបស់ Barcelona កាលពីដើមរដូវកាលមុន Araujo បានចាក់គ្រឹះយ៉ាងមាំសម្រាប់តំណែងរបស់ខ្លួនក្នុងជម្រើស១១នាក់ដំបូង ដោយចាប់ដៃគូជាមួយរៀមច្បង Gerard Pique នៅតំបន់ការពារកណ្ដាល។

អ្នកបន្ទាប់ដែលជិតឈានដល់ការព្រមព្រៀងកុងត្រាថ្មីជាមួយ Barca គឺខ្សែបម្រើវ័យក្មេង Gavi វ័យ១៧ឆ្នាំ ដែលនឹងមានតម្លៃផ្ដាច់កុងត្រា១ពាន់លានដូចកីឡាករបីរូបផ្សេងទៀតរបស់ Barcelona ផងដែរ៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:

Post a Comment

 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក គេហទំព័រភ្នាល់បាល់ទាត់ល្អបំផុតឆ្នាំ 2022 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក 2022 ការផ្សព្វផ្សាយលើកទឹកចិត្តន...