Klopp ប្រាប់អ្នកគាំទ្រ Liverpool
Klopp ប្រាប់អ្នកគាំទ្រ Liverpool ឱ្យធ្វើរឿងមួយនេះ ក្រោយចាញ់ផ្ដាច់ព្រ័ត្រ UCL
Liverpool បានបរាជ័យក្នុងការប្រកួតផ្ដាច់ព្រ័ត្រ UEFA Champions League ទល់នឹង Real Madrid ដោយលទ្ធផល ១-០ កាលពីថ្ងៃសៅរ៍កន្លងទៅនៅទីក្រុងប៉ារីស ដែលធ្វើឱ្យក្ដីសង្ឃឹមឈ្នះពាន៤របស់ពួកគេ បានរលាយបាត់ក្នុងចន្លោះពេលមួយសប្ដាហ៍ ក្រោយរបូត Premier League និង Champions League។
ប៉ុន្ដែអ្នកចាត់ការ Jurgen Klopp របស់ក្រុមហង្សក្រហម ដែលដឹកនាំពួកគេឈ្នះជើងឯក UCL កាលពីឆ្នាំ២០១៩ ហើយឈ្នះជើងឯកនៅរដូវកាលបន្ទាប់ បានប្រាប់ឱ្យអ្នកគាំទ្រកក់សណ្ឋាគារឱ្យបានរួចរាល់ សម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រ Champions League រដូវកាលក្រោយ។
លោក Klopp បាននិយាយថា៖ “វាមិនអាក្រក់ពេកទេ ដែលបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ វាជាប្រភេទនៃភាពជោគជ័យ ប៉ុន្ដែមិនមែនជាប្រភេទជោគជ័យដែលយើងចង់បានទេ”។
ខ្ញុំមានអារម្មណ៍ពុះកញ្ជ្រោល យើងនឹងមកម្ដងទៀត។ កីឡាកររបស់យើងមានការប្រកួតប្រជែង ហើយជាក្រុមមួយដ៏ល្អ ពួកគេនឹងមកទីនេះម្ដងទៀតនៅរដូវកាលក្រោយ។ ហើយយើងនឹងមកម្ដងទៀត។ តើការប្រកួតផ្ដាច់ព្រ័ត្ររដូវកាលក្រោយនៅឯណា? នៅអ៊ីស្ថានប៊ូលមែនទេ? កក់សណ្ឋាគារទៅ”៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:
Post a Comment