Thursday, July 21, 2022

 Ederson ជាកីឡាករ Man City តែម្នាក់ដែលធ្លាប់កាន់ពាន UCL


កីឡាករចាស់វស្សា ប្ដូរជំនួស Ederson ជាកីឡាករ Man City តែម្នាក់ដែលធ្លាប់កាន់ពាន UCL

អ្នកចាំទីវ័យ៣៦ឆ្នាំ Scott Carson ទទួលបានឱកាសក្នុងការចូលលេងក្នុងការប្រកួត UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ទល់នឹង Sporting Lisbon បន្ទាប់ពីត្រូវបានប្ដូរចូលជំនួស Ederon។

ត្រលប់កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០៥ ក្រុមហង្សក្រហម Liverpool បានឈ្នះ AC Milan ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ខណៈ Carson ដែលកាលនោះវ័យ១៩ឆ្នាំ អង្គុយកៅអីបម្រុង។

អតីតអ្នកចាត់ការ Liverpool លោក Rafa Benitez បានផ្ដល់ឱកាសឱ្យ Carson បានចូលលេងក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ ជើងទី១ទល់នឹង Juventus ដែលទីបំផុត Liverpool ទទួលបានជ័យជម្នះ ២-១ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០០៥។

រយៈពេល ១៦ឆ្នាំ និង១១ខែ ក្រោយមកពោលគឺកាលពីថ្ងៃពុធកន្លងទៅ អ្នកចាំទីចាស់វស្សារូបនេះ ទទួលបានឱកាសចូលលេងជាថ្មី ក្នុងការប្រកួតដែលបញ្ចប់ក្នុងលទ្ធផល ០-០ ខណៈក្រុមរបស់លោក Pep Guardiola ទទួលបានជ័យជម្នះ ៥-០ រួចទៅហើយកាលពីជើងទី១។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ Carson ជាកីឡាករតែម្នាក់គត់នៅក្នុងក្រុម Man City បច្ចុប្បន្នដែលធ្លាប់កាន់ពាន Champions League៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:

Post a Comment

 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក គេហទំព័រភ្នាល់បាល់ទាត់ល្អបំផុតឆ្នាំ 2022 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក 2022 ការផ្សព្វផ្សាយលើកទឹកចិត្តន...