Xavi ប្រកាសថា Pjanic នឹងចាកចេញពី Barca
Xavi ប្រកាសថា Pjanic នឹងចាកចេញពី Barca ផ្លាស់កាន់ក្លឹបនៅអារ៉ាប់រួម
លោក Xavi គ្រូបង្គោលក្លឹប Barcelona បាននិយាយទៅកាន់សារព័ត៌មាននៅក្នុងថ្ងៃនេះថា ខ្សែបម្រើ Miralem Pjanic នឹងចាកចេញពីក្លឹបផ្លាស់ទៅក្លឹប Sharjah ដែលជាក្លឹបនៅលីគកំពូលរាជាណាចក្រអារ៉ាបរួម។
លោក Xavi បានលើកឡើងថា៖” Pjanic សម្រេចចាកចេញដើម្បីស្វែងរកឱកាសផ្សេងៗបន្ថែមទៀត។ គេជាកីឡាករអាជីពដ៏អស្ចារ្យមួយរហូតមក អញ្ចឹងខ្ញុំធ្លាប់គិតថាគេនឹងមានឱកាសជាមួយយើងនៅនេះ ប៉ុន្តែមនុស្សម្នាក់ៗគេរើសផ្លូវដើរគេរៀងខ្លួនអញ្ចឹងហើយ។ បើយោងតាមការចុះផ្សាយរបស់កំពូលអ្នកកាសែត Fabrizio Romano បានឲ្យដឹងថា Pjanic និងក្លឹប Sharjah បានព្រមព្រៀងគ្នាតាំងពីកាលថ្ងៃម្សិលមិញម្ល៉េះ។ កីឡាករនេះនឹងផ្លាស់ទៅកាន់ក្លឹបនេះក្នុងកុងត្រា៣ឆ្នាំ។ នៅក្នុងឆ្នាំនេះ Pjanic មានវ័យ៣២ឆ្នាំហើយ ដោយចាប់ជាកីឡាករក្រុមឈុតធំកាលរដូវកាលឆ្នាំ២០០៧/២០០៨ រហូតមកដល់បច្ចុប្បន្ន ដោយលេងក្លឹប Metz, Lyon, Roma, Juventus, Barcelona និង Beşiktaş (ក្នុងលក្ខខ័ណ្ឌខ្ចីជើងកាលពីរដូវកាលឆ្នាំ២០២១/២២៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:
Post a Comment