Sunday, September 4, 2022

 Wenger ថាទោះលក់ Henry ឬ Van Persie


Wenger ថាទោះលក់ Henry ឬ Van Persie ក៏មិនសូវស្តាយខ្លាំង ដូចលក់ម្នាក់នេះចេញពី Arsenal ដែរ

អតីត​គ្រូ​បង្វឹក​ លោក​ Arsene Wenger បាន​សារភាព​ថា​ការ​ចាកចេញ​របស់​កីឡាករ​រូប​នេះ​ ពី​ក្រុម​កាំ​ភ្លើង​ធំ​ Arsenal គឺ​ជា​រឿង​ដ៏​គួរ​ឱ្យ​សោក​ស្តាយ​ខ្លាំង​បំផុត​ ពោល​គឺ​ស្តាយ​ខ្លាំង​ជាង​ពេល​បាត់​បង់​កីឡាករ​ឆ្នើម​ Thierry Henry, Robin van Persie និង​ Cesc Fabregas ទៅ​ទៀត​ ។

ជាការពិតណាស់ បើយោងតាមគេហទំព័រ Transfermarkt បានបង្ហាញឱ្យដឹងថា បុរសសញ្ជាតិបារាំងខាងលើ ធ្លាប់បានលក់កីឡាករចំនួន ៣៨៩ នាក់ ក្នុងអំឡុងពេលប្រកបអាជីព ២២ ឆ្នាំរបស់លោក នៅក្រុម Arsenal ។

គួរឱ្យដឹងថា ក្នុងចំណោមកីឡាករដែលលោក Wenger ធ្លាប់លក់ចេញនោះ ក៏មានវីរបុរសរបស់ Arsenal លោក Henry ផងដែរ ដោយលោកបានផ្ទេរទៅចូលរួម Barcelona ក្នុងឆ្នាំ ២០០៧ ។ ខណ:មួយវិញទៀត Van Persie បានចាកចេញពី Arsenal ក្នុងឆ្នាំ ២០១២ ដើម្បីផ្ទេរទៅកាន់ក្លិបគូប្រជែង Man Utd ។

តែទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះ Wenger បានអះអាងថាការចាកចេញរបស់កីឡាករទាំង ២ រូបខាងលើនោះ មិនបានធ្វើឱ្យលោក សោកស្តាយខ្លាំង ដូចជាការចាកចេញរបស់ Nicolas Anelka ពី Arsenal នោះឡើយ។

លើសពីនេះ លោក Wenger បាននិយាយថា ៖ “វាជាការសោកស្តាយ និងអាម៉ាស់បំផុតរបស់ខ្ញុំ គឺនៅពេលដែល Anelka បានចាកចេញ។ គាត់​​ជា​មនុស្ស​ដ៏ពិសេសបំផុតម្នាក់ ដូច្នេះហើយទើបគាត់អាចលេងឱ្យ​ក្លិបរហូតដល់ទៅ ១៣ ។

គួរបញ្ជាក់ផងដែរថា លោក Anelka បានមកដល់ក្រុម Arsenal នាមជាយុវជនម្នាក់ នៅក្នុងឆ្នាំ ១៩៩៧ ពីក្រុម Paris Saint-Germain ខណ:ពេលនោះ ក្លិបអង់គ្លេស បានចំណាយត្រឹមតែ ៥ សែនផោនប៉ុណ្ណោះ ដើម្បីចុះហត្ថលេខាលើគាត់ ៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:

Post a Comment

 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក គេហទំព័រភ្នាល់បាល់ទាត់ល្អបំផុតឆ្នាំ 2022 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក 2022 ការផ្សព្វផ្សាយលើកទឹកចិត្តន...