Saturday, August 27, 2022

 Muller ផ្ញើសារពិសេសមួយមុនជួបគ្នាជាមួយ Lewandowski


Thomas Muller បានផ្ញើសារពិសេសមួយជូនអតីតមិត្តរួមក្រុម Robert Lewandowski បន្ទាប់ពី Bayern Munich ត្រូវបានចាប់ឆ្នោតជួប Barcelona ក្នុងវគ្គចែកពូល UEFA Champions League។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមទាំងពីរជួបគ្នាក្នុងវគ្គចែកពូល ពានរង្វាន់ធំបំផុតរបស់អឺរ៉ុប២ឆ្នាំជាប់គ្នា ខណៈ Inter Milan និង Viktoria Plzen ជាពីរក្រុមផ្សេងទៀតនៅក្នុងពូល C។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Muller បានបង្ហោះវីដេអូមួយនៅលើគណនី Instagram របស់ខ្លួន ដោយបានផ្ញើសារទៅកាន់អតីតមិត្តរួមក្រុម ដោយនិយាយថា៖ “ការចាប់ឆ្នោតអ្វីក៏ល្អម្ល៉េះ សម្រាប់អ្នកគាំទ្របាល់ទាត់ទាំងអស់! Mr. Lewan-goal-ski, ជួបគ្នាឆាប់ៗនៅ Munich។ តោះរីករាយជាមួយនឹងរដូវកាលថ្មីនៅ Champions League។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះអាចជាឱកាសដំបូងសម្រាប់ Lewandowski ជួបប្រកួតតទល់ជាមួយ Bayern ដែលជាអតីតក្រុមរបស់ខ្លួន ក្រោយចាកចេញទៅចូលរួម Barcelona នៅរដូវក្ដៅនេះ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:

Post a Comment

 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក គេហទំព័រភ្នាល់បាល់ទាត់ល្អបំផុតឆ្នាំ 2022 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក 2022 ការផ្សព្វផ្សាយលើកទឹកចិត្តន...